American And Cambodian Caught With Drugs

Phnom Penh: A road traffic road inspection in Chak Angreak commune on March 15, 2020 at 12:30 am caught two men with a large quantity of drugs.

Police say the suspects were Neth Nith, a 42-year-old Cambodian and Seth Prasret, 42, a Thai-American. Both tested positive for drug use.

22 packets of meth (21 small bags, 1 large bag), smoking paraphernalia, a car and US passport were seized.

The two suspects are currently being detained at the Meanchey district police inspectorate for legal action.

សុទ្ធតែគ្រឿងញៀន​​ ទេីបបេីករត់គេចពីគោលដៅត្រួតពិនិត្យ​ ពេលតាមឃាត់បាន​ ឆែកឃេីញ​វាយខ្នោះទាំងពីរ កម្លាំងចម្រុះស្នងការនគរបាលរាជធានីភ្នំពេញ​ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ​ បានធ្វេីការបន្តចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យលេីអ្នកបេីកបរក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង​ និងបានធ្វេីការឃាត់ខ្លួន​បុរស (ជនសង្ស័យ​២នាក់) បន្ទាប់ពីបេីករថយន្ត​ចូលគោលដៅត្រួតពិនិត្យ​ ហេីយបត់ត្រលប់ក្រោយរត់គេច ដោយមានការសង្ស័យ​ កម្លាំងអន្តរាគមន៍​ពិសេស ប្រដេញតាមឃាត់​បាន នាំមកត្រួតពិនិត្យនៅគោលដៅវិញ ជាក់ស្ដែង​រកឆែកឃេីញ​គ្រឿងញៀន​ ចំនួន​២៣កញ្ចប់តូចធំ​ និងជញ្ជីងថ្លឹងគ្រឿងញៀន​ និងថង់សម្រាប់​វេចខ្ចប់​មួយចំនួនទៀត​ ទេីបចាប់វាយខ្នោះ​ បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម​ ដេីម្បីសាកសួរ​ និងរងចាំប្រគល់ឲ្យផ្នែកជំនាញ​ចាត់ការតាមច្បាប់​នីតិវិធី​ ។គោលដៅត្រួតពិនិត្យ​នេះធ្វេីឡេីង​ នៅយប់ថ្ងៃសៅរិ៍ ទី១៤​ ចាប់ពីម៉ោង១១:០០នាទីយប់ ដល់ម៉ោង០២:៣០នាទីទាបភ្លឺ​ ឈានចូលថ្ងៃអាទិត្យ​ ទី១៥ ខែមិនា​ ឆ្នាំ២០២០នេះ នៅចំណុចមុខសាលាអន្តរជាតិISPP ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បាន​បង្ហោះ​ដោយ TNB 24H នៅ សៅរ៍ 14 មីនា 2020

Leave a Reply

Your email address will not be published. Required fields are marked *