Rising Mekong Floods Bamboo Bridge

Kampong Cham: On the afternoon of January 21, 2019, HE Kuch Chamroeun, the governor of the Kampong Cham province, visited the famous bamboo bridge at Koh Pen. Heavy rainfall further upstream has caused the Mekong’s water level to rise, putting the bridge at risk.

According to the Department of Water Resources, the water will recede in about one week.

HE Governor ordered experts to repair the bridge before Chinese New Year, so the attraction will be open to visitors. http://www.phnompenhreporter.com/article/54176

នារសៀលថ្ងៃទី 21 ខែមករា ឆ្នាំ 2019 ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញទៅពិនិត្យមើលស្ពានឬស្សី កោះប៉ែន ដែលកំពុងរងការគំរាមកំហែងដោយសារការកើនឡើងទឹកទន្លេ មេគង្គ ដែលបណ្ដាលមកពីនៅភាគខាងលិចប្រទេសចិនទទួលរងគ្រោះដោយទឹកភ្លៀងទើបបណ្ដាលឲ្យចរន្តទឹកទន្លេមេគង្គមានការកើនឡើងគួរអោយកត់សម្គាល់ ការកើនឡើងនេះតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាមបានអោយដឹងថាមានរយៈពេលប្រមាណជាមួយសប្តាហ៍ នឹងអាចស្រកទៅវិញ។ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ផងដែរថាថ្វីដ្បិតតែ ទឹកទន្លេមេគង្គ កើនឡើងដែលធ្វើឱ្យប៉ះពាល់ទៅដល់ស្ពានឬស្សីនេះក៏ពិតមែន តែឯកឧត្តម ក៏បានបញ្ជាឲ្យអ្នកជំនាញការជួសជុលស្ពាននេះឡើងវិញ ដើម្បីឲ្យទាន់ស្របពេលពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ដែលអាចអោយបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានមកមើល ឆ្លងកាត់ និងធ្វើដំណើរកំសាន្តទៅលេងឆ្នេរកោះប៉ែន ។ ទោះជាការហក់ឡើងនៃទឹកទន្លេរមេគង្គនេះឡើងខ្ពស់បន្ទិចមែនតែមិនអាចធ្វើអោយប៉ះពាល់ដល់ការប្រកបរបបចិញ្ចឹមជីវិតរបស់បងប្អូននៅតាមដងទន្លេរនោះទេ។ឯកឧត្តមក៏បានផ្តាំ ផ្ញើដល់ក្រុមអ្នកជួសជុលស្ពានឬស្សីនេះត្រូវខិតខំធ្វើ អោយហើយដោយយកចិត្តទុកដាក់ខ្ពស់ពីសុខសុវត្តិភពជាចំបងផងដែរ។

បាន​បង្ហោះ​ដោយ រដ្ឋបាលខេត្តកំពង់ចាម នៅ ច័ន្ទ 21 មករា 2019

Leave a Reply

Your email address will not be published. Required fields are marked *

shares